ភ្នំពេញៈ កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត។
ជនសង្ស័យខាងលើឈ្មោះ ពៅ ចាន់លៀន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានផ្នែកឥណទានសមាគមន៍ រតនៈអភិវឌ្ឈន៍សេដ្ឋកិច្ច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានទទួលការឃាត់ខ្លួន បន្ទាប់ពីយកលុយខ្មែរចំនួន ៣០,៥០០,០០០រៀល និងលុយដុល្លារចំនួន ៣៦៤២.២៧ដុល្លារ ) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុច ក្នុងសមាគមន៍រតនៈអភិវឌ្ឈន៍សេដ្ឋកិច្ច ផ្ទះលេខ៥២ ផ្លូវលេខ០៤ ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ សេង ធារិន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ ប្រធានសមាគមន៍រតនៈអភិវឌ្ឈន៍សេដ្ឋកិច្ច ស្នាក់នៅចំណុចកើតហេតុខាងលើ ។
សម្ភារជនរងគ្រោះដែលបាត់បង់ រួមមានលុយខ្មែរចំនួន ៣០,៥០០,០០០រៀល (សាមសិបលានប្រាំសែនរៀលគត់ ) លុយដុល្លារចំនួន ៣៦៤២,២៧ដុល្លារ (បីពាន់ប្រាំមួយរយសែសិបពីរដុល្លារ ម្ភៃប្រាំពីរសេន) ។
បច្ចុប្បន្នជនសង្ស័យ ពៅ ចាន់លៀន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់