ព័ត៌មានសេដ្ឋកិច្ច

កម្មការិនី ជាស្រ្តីសម្រាលកូន ត្រូវផ្តល់ដំណឹងក្នុងចន្លោះពេល៤ខែ ដើម្បីទទួលប្រាក់ឧបត្ថម្ភ

ស្រ្តីកម្មការិនី ដែលត្រូវសម្រាលកូន ទំាងក្នុងនិងក្រៅប្រព័ន្ធ ឬអ្នកតំណាងស្របច្បាប់ ត្រូវជូនដំណឹងទៅ បេឡាជាតិរបបសន្តិសុខសង្គមអំពី ភាពមានគភ៌ ក្នុងរយៈពេលយ៉ាងយូរ ៣ខែ មុនពេលសម្រាល។

បើសិនជាខកខានមិនបានជូនដំណឹង តាមពេលកំណត់នេះ សាមីខ្លួន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់ក្រោយពេលសម្រាលកូន យ៉ាងយូរបំផុត ១ខែ បើពុំនោះ នឹងបាត់បង់សិទ្ធិ ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមនេះ។

សម្រាប់ស្រ្តីកម្មការិនី ដែលត្រូវសម្រាលកូន ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ នឹងទទួលបានថវិកា ៤០ម៉ឺនរៀល សម្រាប់កូនមួយ, ៨០ម៉ឺនរៀល សម្រាប់កូនភ្លោះ, និង ១លាន២សែនរៀល សម្រាប់កូនបី បូកប្រាក់ឧបត្ថម្ភពី សម្តេចតេជោ និងសម្តេចកិត្តិបន្ថែមទៀត។

បើទោះបីជា កូននោះកើតរស់ ឬស្លាប់ គឺនៅទទួលបានថវិកាដូចគ្នា។

សម្រាប់ បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល នឹងត្រៀមថវិកាប្រមាណ ១០លានដុល្លារ ក្នុង១ឆ្នាំ​ដើម្បីជួយគាំពារស្រ្តីសម្រាលកូន។

គួរបញ្ជាក់ថា សេចក្តីប្រកាសអន្តរក្រសួងនេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨តទៅ៕

មតិយោបល់