ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក ឪពុកឱបកូនអាយុ ២ឆ្នាំ លោតលើស្ពានគីហ្សូណា ខណៈឪពុកត្រូវបានសង្គ្រោះ ឯកូនវិញនៅម៉ោងនេះ មិនទាន់រកឃើញ

កំពង់ចាមៈ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់ Post News នៅមុននេះបន្តិចថា មានករណីបុរសម្នាក់ជាឪពុកឱបកូនអាយុ ២ឆ្នាំ លោតទឹកនៅលើស្ពានគីហ្សូណា ខណៈឪពុកត្រូវបានសង្គ្រោះសមត្ថកិច្ចជួយទាន់ពេល ចំណែកឯកូនវិញនៅមិនទាន់ដឹងថា ស្លាប់ឬរស់យ៉ាងណានោះទេ។

ហេតុការណ៍នេះ បានកើតទ្បើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

មតិយោបល់