តាកែវៈ នៅវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ បានចុះចាប់តាមដីកា បង្គាប់ឲ្យចាប់ខ្លួន តាមដីកាលេខ១៣១៣/០១៦ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយលោក ឡុង សិកា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សុខ អឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពីបទ រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់សារធាតុញៀន ប្រព្រឹត្តនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ន បទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោស តាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ៕
មតិយោបល់