កូរ៉េខាងត្បូងៈ ប្រាក់ចំណូលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើអតិថិជន និងអ្នកប្រើប្រាស់ជនជាតិចិនបានធ្វើឲ្យបាត់បង់ភាគហ៊ុនក្នុងតម្លៃ១០ពាន់លានដុល្លារ តាំងពីមានការសម្រេចចិត្តរវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនក្នុងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) នៅក្នុងទឹកដីកូរ៉េខាងត្បូង។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ ។
ឈ្មួញកណ្តាលក្នុងស្រុករបស់ មូលធនប័ត្រក្រុមហ៊ុន Samsung បានឱ្យដឹងក្នុងរបាយការណ៍កាលពីថ្ងៃចន្ទថា ហ៊ុនសំខាន់ចំនួន១០ ទាក់ទង់ជាមួយ អតិថិជនចិន ក្នុងមូលធនតម្លៃលក់ចេញលើទីផ្សារ ៥០,៦ពាន់លានវ៉ុនកាលពីថ្ងៃសុក្រមុន បានធ្លាក់ចុះពី ៦១,៨ ពាន់លានវ៉ុន នៅថ្ងៃទី០៧ ខែកក្កដា មូយថ្ងៃមុនពេលការប្រកាសការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ។ក្នុងអំឡុងពេលដូចគ្នានេះដែរ សន្ទស្សន៍ហ៊ុន Kospi បានកើនឡើង ២,៦ភាគរយ ស្រប់ពេលដែលភាគហ៊ុនចំនួន១០ បានប្រកាសពីការធ្លាក់ចុះ ១៨, ២ភាគរយជាមធ្យម៕
មតិយោបល់