ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា បើកការត្រួតពិនិត្យច្រកចេញចូលតែមួយត្រង់ចំនុចព្រំដែនរួមចិន-ថៃ

មីយ៉ាន់ម៉ាៈប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅថ្ងៃចន្ទថា មីយ៉ាន់ម៉ាបានដាក់ពង្រាយ កម្លាំងត្រួតពិនិត្យត្រង់ចំនុច ច្រកទ្វារចេញចូលតែមួយ ព្រំដែនរួម ចិន-ថៃដើម្បីការពារការជួញដូរទំនិញខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Than Myint បានប្រាប់សភាជាតិថា ការពិភាក្សានឹងប្រ ព្រឹត្តិទៅជាមួយ ប្រទេសជាប់ព្រំដែនដើម្បីចាត់វិធានការមួយ ហើយប្រព័ន្ធមួយនោះ មានបំណងការពារទប់ស្កាត់ ការដោះដូរ ទំនិញខុសច្បាប់ និងដើម្បីជម្រុញ ការប្រមូលប្រាក់ចំណូល របស់ប្រទេសពីពាណិជ្ជកម្មតំបន់ព្រំដែន ។

លោកបានបន្ថែមថា ការងារមួយនេះ បានគ្រោងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីគយ សម្រាប់ចំណុចព្រំដែល នោះឲ្យបានពេញលេញ ជាមួយការតម្លើងម៉ាស៊ីន X-ray ដើម្បីត្រួតពិនិត្យសម្ភារៈផ្ទុកទំនិញផងដែរ។

លោកក៏បានប្រមានថា ឈ្មួញដែលគ្មានសីលធម៌ ខុសច្បាប់ និង បុគ្គលិកដែលប្រព្រឹត្តអំពើពុករលួយ ក្នុងសកម្មភាពជួញដូរខុសច្បាប់ នៅក្នុងតំបន់ព្រំដែននឹងត្រូវផ្តន្ទាទោស។

រដ្ឋមន្ត្រីក្រសួងមួយនេះបានបង្ហាញថា ទំនិញមានតម្លៃជាង៥២ ពាន់លានយ៉ាត ស្មើរនឹង ៤៣.៧៧លានដុល្លារ អាមេរិក ត្រូវបានរឹបអូសនិង អាហារហូបមិនកើតមានតម្លៃសរុប២,៥ ពាន់លាន យ៉ាត (Kyats) ត្រូវបានបំផ្លាញ ចោលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕

 

maxresdefault

មតិយោបល់