ឧត្តរមានជ័យៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ Post News ថា នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិ១៨១,៣ ក្នុងភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានកណីគ្រោះថ្នាក់ចរាចរណ៍
មួយបង្កទ្យើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។
ម៉ូតូជនរងគ្រោះមានម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពាក់ស្លាកលេខ សៀមរាប1I-2236 បើកបរដោយឈ្មោះ ញ៉ាំង ស្ងាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរធ្វើស្រែ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់