ព័ត៌មានសេដ្ឋកិច្ច

រដ្ឋ ទិញស្ពានកោះកុង តម្លៃជាង ៧លានដុល្លារមកវិញ ឆ្លងកាត់លែងបង់ប្រាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចទិញយកត្រឡប់មកវិញ នូវស្ពានកោះកុង ឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលមានតម្លៃជាង ៧.២លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់។

ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ពុំចាំបាច់បង់ថ្លៃទៀតនោះទេ ដែលនេះជាកាដូ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អបអំបុក។

គួររម្លឹកថា ស្ពាននេះ មានប្រវែង ១៩០០ម៉ែត្រ សម្ពោធដាក់ឲ្យប្រើប្រាស់នៅខែ មេសា ឆ្នាំ ២០០២៕

មតិយោបល់