ព័ត៌មានកីឡា

Man City លុត Napoli យ៉ាងចាស់ដៃក្រៅដី

ក្រុមកំពុងលេចធ្លោ ក្នុងពិភពបាល់ទាត់ Manchester City បានបន្តមកបំបាក់ក្រុម Napoli ក្នុងទឹកដីអ៊ីតាលី ក្នុងលទ្ធផល ៤-២ នាក្របខ័ណ្ឌ UEFA Champion League ។

Man City បានកក់កៅអី ឆ្លងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ Champion League ហើយ ក្រោយពីយកឈ្នះលើក្រុមជើងខ្លាំងអ៊ីតាលី Napoli ក្នុងលទ្ធផល ៤-២ ។ ក្រុម Napoli បានផ្តល់ក្តីសង្ឃឹមមុន តាមរយ:ការស៊ុតនាំមុខ ១គ្រាប់មុន ដោយកីឡាករ Lorenzo Insigne នៅនាទីទី២១ តែត្រូវបានក្រុម Manchester City វាយបកបានវិញ ២គ្រាប់ដោយការស៊ុតរបស់កីឡាករ Nicolas Otamendi នៅនាទីទី៣៤ និងកីឡាករ John Stones នៅនាទីទី ៤៨។

យ៉ាងណាវិញ Napoli បានវាយបកតាមស្មើមកវិញ ដោយការស៊ុតបាល់ ១១មែត្ររបស់កីឡាករ Jorginho នៅនាទីទី៦២។ ថ្វីបើយ៉ាងនេះក្តី ក្រុម Man City បានបន្តរកគ្រាប់បាល់បាន ២គ្រាប់បន្ថែមទៀត ដោយការស៊ុតរបស់ខ្សែប្រយុទ្ធ Sergio Aguero នៅនាទីទី៦៩ និង Raheem Sterling ស៊ុតនៅនាទីទី៩០+២ ដែលធ្វើឲ្យ Man City យកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល ៤-២​ ។ ដូច្នេះហើយ Man City បានកក់កៅអីសុវត្ថិភាព ក្បុងការឡើងលេងវគ្គ ១៦ក្រុមចុងក្រោយហើយ ខណ:ក្រុម Shakhtar Donetsk សង្ឃឹមខ្ពស់ជាង​ Napoli ក្នុងការឆ្លងទៅកាន់វគ្គបន្តទៀត ដោយមាន ៩ពិន្ទុ លើក្រុម Napoli ដែលមាន ៣ពិន្ទុ ស្របពេលដែលការប្រកួតនៅសល់ ២ប្រកួតទៀត។

ហេតុនេះ Man City កំពុងតែលេងខ្លាំងទាំងនៅ Champion League និង Premier League ដែលនេះបង្ហាញឲ្យឃើញ ពីសក្តានុពលក្រោមការដឹកនាំ​របស់លោក Pep Guadiola ។

//www.youtube.com/watch?v=2C4_r1jRxrs

មតិយោបល់