ព័ត៌មានសេដ្ឋកិច្ច

Naga2 ដុំមាសនៅអាស៊ាន វិនិយោគជាង ១.៥ពាន់លានដុល្លារ

ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុនវិនិយោគជាង ១.៥ពាន់លានដុល្លារអាមេរិក លើគម្រោង Naga 2 ដែលជាបណ្តុំនៃ សណ្ឋាគារ កាស៊ីណូ បានចាប់ផ្តើមសម្ពោធដំណើរការសាកល្បងហើយ កាលពីពេលថ្មីៗនេះ ។ នេះបើយោងតាមគេហទំព័រ NagaWorld។

Naga2 ត្រូវបានដាក់ងារជា ដុំមាសក្នុងអាស៊ាន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការសាកល្បង ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ។

Naga2 ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ១១០,១០៥ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន NagaCity Walk (ទំហំ ៣៨០០០ម៉ែត្រការ៉េ) និង NagaWorld Entertainment Complex ជាមួយនឹងបន្ទប់សណ្ឋាគារចំនួន ៩០០បន្ទប់, បន្ទប់វីអាយភីចំនួន ៣៨ បន្ទប់ និងកន្លែងសម្រាប់លេងល្បែងជាមួយម៉ាស៊ីនហ្គេមប្រមាណជា ​៥០០ ម៉ាស៊ីន។

គម្រោងនេះ នឹងតភ្ជាប់ជាមួយនឹង Naga​World នាពេលបច្ចុប្បន្ននេះដែលនឹងជំរុញឲ្យក្រុមហ៊ុន NagaCorb កាន់តែមានសក្តានុពលបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា គម្រោង Naga3 នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

មតិយោបល់