ព័ត៌មានជាតិ

Update៖ ចេញពីគុក៦ថ្ងៃ អារ.កសម្លាប់ប្រពន្ធ រួចអារ.កខ្លួនឯងតាមក្រោយ!..

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានបុរសញៀនថ្នាំម្នាក់ ដែលត្រូវពលរដ្ឋនិងម្តាយអះអាងថា ទើបតែចេញពីពន្ធនាគារបានរយៈពេល៦ថ្ងៃ បានធ្វើសកម្មភាពអារ.កសម្លាប់ប្រពន្ធយ៉ាងសាហាវស្លាប់ក្នុងថ្លុកឈាម រួមអារ.កខ្លួនឯងតាមក្រោយតែមិនស្លាប់រងរបួសធ្ងន់ពិបាកនឹងរស់។

ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា៦ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចផ្ទះលេខ៨៩៩ បន្ទប់ជួល២បេ ជាន់ទី១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ជីវី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ និងជាមនុស្សញៀនថ្នាំទើបចេញពីពន្ធនាគារ បានរយៈពេល៦ថ្ងៃ ចំណែកប្រពន្ធដើរសុីឈ្នួល ចាក់នំគ្រួកឲ្យគេ នៅក្នុងភូមិ។

ប្រភពព័ត៌មានពីម្ចាស់បន្ទប់ជួល បានឲ្យដឹងថា ប្តីប្រពន្ធខាងលើទើបតែមកជួលបន្ទប់ផ្ទះគាត់បានរយៈពេល៦ថ្ងៃតែប៉ុណ្ណោះ លុះថ្ងៃកើតហេតុ ជនសង្ស័យនិងប្រពន្ធ បានឈ្លោះប្រកែកគ្នាដោយមានសំឡេងខ្លាំងពេញបន្ទប់ និងបានអារ.កសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម រួចព្យាយាមអារ.កខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវប្រជាពលរដ្ឋនាំគ្នាឡើងទៅមើលស្រាប់តែជនសង្ស័យ កាន់កាំបិត២ កូនកាំបិត១ និងបុ័ងតោ១ គម្រាមកាប់មកលើពលរដ្ឋបើអ្នកណាហ៊ានចូលមកជិតគេ ទើបបង្កការឆោឡោផ្អើលទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៍ចាប់ជនសង្ស័យ រហូតធ្វើឲ្យគេភ័យលោតទម្លាក់ខ្លួនពីលើដំបូង បណ្តាលឲ្យរបួសធ្ងន់ស្ទើរស្លាប់ ស្ទើររស់តែម្តងទើបចាប់ខ្លួនបាន៕

មតិយោបល់