នៅថ្ងៃនេះ ពិធីប្រគល់-ទទួលស្ពានកោះកុង ដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ត្រូវបានធ្វើឡើងជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ស្ពានកោះកុង ឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលមានតម្លៃជាង ៧.២លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវបានសម្រេចប្រគល់ជូន រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីពេលនេះតទៅ។
ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ពុំចាំបាច់បង់ថ្លៃទៀតនោះទេ ដែលនេះជាកាដូ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អបអំបុក។
គួររម្លឹកថា ស្ពាននេះ មានប្រវែង ១៩០០ម៉ែត្រ សម្ពោធដាក់ឲ្យប្រើប្រាស់នៅខែ មេសា ឆ្នាំ ២០០២៕
មតិយោបល់