ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

អាជីវកម្មម្ហូបអាហារ ប្រេស៊ីល ទាញយកប្រយោជន៍ ពីទីផ្សាររបស់ប្រទេសចិនកំពុងកើនឡើង

ប្រេស៊ីល:បើយោងតាមភ្នាក់ងារលើកកម្ពស់វិនិយោគ និងពាណិជ្ជកម្មរបស់ប្រេស៊ីល ហៅកាត់ថា (APEX) បានប្រាប់ឲ្យដឹងថា អាជីវកម្មប្រេស៊ីលកំពុងសម្លឹងមើលប្រទេសចិនដែលជាទីផ្សារដែលកំពុងរីកចម្រើន សម្រាប់ផលិតផលម្ហូបអាហារលំដាប់ខ្ពស់។

ទីភ្នាក់ងារនេះ បានបន្តឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនប្រេស៊ីលជាច្រើននឹងបង្ហាញពីផលិតផលម្ហូបអាហារលំដាប់ខ្ពស់ ស្ថិតនៅកន្លែងតាំងពិព័រណ៍ម្ហូបអាហារចិនប្រចាំឆ្នាំ២០១៦ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា នាពេលខាងមុខនេះនាក្រុងសៀងហៃ ហើយត្រូវបានគេសរសើរថា ជា «ការតាំងពិព័រណ៍ការច្នៃប្រឌិតអាហារធំជាងគេនៅអាស៊ី»។

អ្នកជំនាញនៃការគ្រប់គ្រងនាំចេញម្ហូបអាហារលោក Christiano Braga បានឲ្យដឹងថា មានក្រុមហ៊ុនជាច្រើន នឹងត្រូវដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្រោមការគាំទ្ររបស់ Apex ខណៈពេលដែលអ្នកផ្សេងទៀតនឹងចូលរួមដោយឯករាជ្យ។ ការនាំចេញរបស់ប្រេស៊ីលទៅកាន់ប្រទេសចិនគឺភាគច្រើនរ៉ែដែក, សណ្តែក, សាច់មាន់ និងស្បែក មានចំនួន ៨០ ភាគរយនៃការនាំចេញសរុបទៅប្រទេសចិន។

ប្រទេសចិនមានបំណងបំពេញតម្រូវអ្នកប្រើប្រាស់ក្នុងស្រុក ដែលសំខាន់បន្ថែមទៀតនៃម៉ាស៊ីនកំណើនសេដ្ឋកិច្ច។ ចំនួនប្រជាជនថ្នាក់កណ្តាលកំពុងកើនឡើងយ៉ាងឆាប់រហ័សនិងតម្រូវការប្រើប្រាស់គឺមានកាន់តែខ្លាំងឡើង ស្រដៀងគ្នាទៅនឹងតម្រូវការប្រើប្រាស់របស់ប្រទេសលោកខាងលិច។

ដោយសារតែ នៅពេលថ្មីៗនេះ ចិនបានផ្លាស់ប្តូរគោលនយោបាយផែនការគ្រួសាររបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យប្តីប្រពន្ធមានកូនពីរនាក់ ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងតម្រូវការប្រើប្រាស់របស់របរ និដ៏ដូចជាតម្រូវការហូបចុកក្នុងរយៈពេលវែងផងដែរ។

សូមបញ្ជាក់ថា ប្រទេសចិននឹងរំពឹងថា នឹងមានអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ ៣ពាន់នាក់ មកពីបណ្តាប្រទេសចំនួន ៦៧ប្រទេស។ ប្រទេសប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ នឹងតាំងបង្ហាញពិព័រណ៍ពាណិជ្ជកម្មធំជាងគេ៕

20150424160756_92749

មតិយោបល់