ព័ត៌មានកីឡា

Honda ស៊ុត១គ្រាប់ក្នុងជំនួប Copa Mexico វគ្គ Play Off (វីដេអូ)

ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Keisuke Honda បានបន្តស៊ុត១គ្រាប់ទៀតហើយ ឲ្យក្រុម Pachuca ក្នុងជំនួបវគ្គ Play Off កម្មវិធី Copa Mexico ដើម្បីឡងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ។

នេះគឺជាគ្រាប់បាល់ទី៥ ហើយ Keisuke Honda អាចរកបាន​ឲ្យក្លិបកំពូលរបស់ប្រទេសម៉ិកស៊ីកូ ក្រោយពីការផ្លាស់ទៅ កាលពីរដូវក្តៅកន្លងមក។ ជាក់ស្តែងណាស់ Honda បានស៊ុត១គ្រាប់ឲ្យក្រុម Pachuca ក្នុងជំនួប Play Off ឈ្នះក្រុម Tijuana ក្នុងលទ្ធផល ៤-០ ។ ៤គ្រាប់របស់ក្រុម Pachuca រកបានដោយ កីឡាករ Franco Jara នៅនាទីទី ១៥ដោយការទាត់បាល់ ១១ម៉ែត្រ, កីឡាករ Victor Guzman ២គ្រាប់នៅនាទីទី ៣៦ និង៦៦ និង ខ្សែប្រយុទ្ធជប៉ុន Keisuke Honda ស៊ុតបាននៅនាទីទី ៤៣។ ដូច្នេះហើយ ក្រុម Pachuca បានឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ ដោយត្រូវបន្តជួបក្រុម Atlante នៅថ្ងៃទី ១៤ខាងមុខនេះ ខណៈក្រុម Monterrey ត្រូវជួបក្រុម CF America ក្នុងវគ្គ ៤ក្រុមចុងក្រោយនេះដូចគ្នា។

ដូច្នេះហើយ ខ្សែប្រយុទ្ធជប៉ុន Keisuke Honda កំពុងតែក្លាយជាកីឡាករយ៉ាងសំខាន់របស់ក្លិប Pachuca មិនត្រឹមតែមានក្តីសង្ឃឹមក្នុងការជួយក្រុម Pachuca ឈ្នះ Copa Mexico ទេ សូម្បីលីគកំពូលក៍ Honda នៅតែជាីឡាករសំខាន់សម្រាប់ក្លិបដែរ។

https://www.youtube.com/watch?v=AWpqHI2nzIk&t=21s

 

មតិយោបល់