ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី គ្រោងនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៣៥០គីឡូម៉ែត្រ តភ្ជាប់ប្រទេសទាំងពីរ ដែលសេចក្តីសម្រេចអាចនឹងធ្វើឡើងនៅក្នុងខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន New Straits Times។
បន្ទាប់ពីការចុះកិច្ចព្រមព្រៀង គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៨ នឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០២៦ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយ មកត្រឹមតែ ៩០នាទីប៉ុណ្ណោះ។
ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងរាប់បញ្ចូលទាំងផ្នែកបច្ចេកទេស ផ្នែកពាណិជ្ជកម្ម ផ្នែកអន្តោប្រវេសន៍ ផ្នែកសុវត្ថិភាពនិងសន្តិសុខ ជាដើម។
គួរបញ្ជាក់ គម្រោងនេះ នៅមិនទាន់បញ្ជាក់ច្បាស់ពី តម្លៃ និងការចែករំលែកភាគលាភគ្នានៅឡើយទេ ហើយក៏មិនទាន់សម្រេចថា គួរសង់ផ្លូវរូងក្រោមដី ឬសង់ស្ពានឆ្លងកាត់តំបន់ Johor Strait ផងដែរ៕
មតិយោបល់