កាលពីពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានអនុញ្ញាតឲ្យលោក Edward Vaizey MP បេសកជននាយករដ្ឋមន្រ្ដីអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្មប្រចាំកម្ពុជា វៀតណាម និងឡាវ ចូលជួបដើម្បីសម្ដែងការគួរសម នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះដែរ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អង់គ្លេស ឈានដល់ ១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ដោយកម្ពុជា នាំចូលទៅ អង់គ្លេសច្រើនជាង។
នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានស្នើភាគីអង់គ្លេស ពិចារណាបង្កើនការនាំផលិតផលកម្ពុជា ចូលទៅទីផ្សារអង់គ្លេស រួមមាន អង្ករ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ។
លោក Edward Vaizey បានកត់សម្គាល់ពី គុណភាពដ៏ល្អនៃស្ករត្នោតកម្ពុជា នឹងសន្យាខិតខំសម្រួលការនាំចូលផលិតផលនេះ ទៅកាន់ទីផ្សារអង់គ្លេស ដោយជឿជាក់ថា នឹងទទួលបានការពេញនិយមនាពេលអនាគត៕
មតិយោបល់