ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចិនជិត ៤០ ចង់បោះទុនវិនិយោគនៅ ខេត្តព្រះវិហារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនប្រមាណ ៣៧ក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍លើ ការវិនិយោគនៅខេត្តព្រះវិហារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក អ៊ុន ចាន់ដា ​អភិបាលខេត្ត​ព្រះវិហារ​ ​បានជួបពិភាក្សាការងារស្តីពី ការ​វិនិយោគ​លើវិស័យ​សំខាន់ៗ​​ក្នុងខេត្ត​ព្រះវិហារ ជាមួយតំណាង​ក្រុមហ៊ុន​ចំនួន ៣៧ មកពី​ខេត្ត-ក្រុង​ចំនួន ៤ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ​រួមមានខេត្តកាំងស៊ី​ ​ខេត្តសានស៊ី​ ​ខេត្តលីជាំង និងទីក្រុង​សៀងហៃ​ ​ ។

តំណាងក្រុមហ៊ុនទាំង ៣៧ បានចាប់អារម្មណ៍ចង់វិនិយោគទុន​លើ វិស័យសំខាន់ៗ​ចំនួនបី ក្នុង​ខេត្ត​ព្រះវិហារ​នៃព្រះរាជា​ណាចក្រកម្ពុជា​ គឺមានវិស័យ​ទេសចរណ៍​ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយមើល​ឃើញវិស័យ​ទាំងបីនេះ​ ​អាចធ្វើការ​អភិវឌ្ឍបាន។

ជាចុងក្រោយ លោក អ៊ុន ចាន់ដា ស្វាគមន៍ចំពោះ​វិនិយោគិនចិន ដែលមាន​បំណងចង់វិនិយោគ​ទុន​លើវិស័យ​សំខាន់ៗ ​លើទឹកដីខេត្ត​ព្រះវិហារនេះ​ ហើយ លោក នឹង​ចូលរួមជួយសម្របសម្រួល​ការងារ​វិយោគនានា​ ដែលសម​ស្រប​ទៅ​តាមច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា៕

 

មតិយោបល់