ព័ត៌មានសេដ្ឋកិច្ច

CCA ធ្វើជាម្ចាស់ផ្ទះពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ៣ថ្ងៃ នៅកោះពេជ្រ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសធ្វើជាម្ចាស់ផ្ទះពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជានៅថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ នៅសាលសន្និបាតនៃ មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៍នេះ នឹងមានដាក់តាំងផលិតផលជាច្រើនប្រមាណជាង ៦០០ប្រភេទ ដែលនាំចូលពី បណ្តាប្រទេសជាច្រើនលើពិភពលោក។

គួរបញ្ជាក់ថា នៅក្នុងការតាំងពិព័រណ៍នេះ នឹងមានការចូលរួមនូវព្រឹត្តិការណ៍សំណង់ និងអ្នកបង្កើតក្រុមហ៊ុនសំណង់របស់ម្ចាស់គម្រោងសំណង់ របស់គណៈវិស្វករកម្ពុជា ដែលជាក្រុមប្រឹក្សាភិបាលស្ថាបត្យកររបស់កម្ពុជា សហព័ន្ធអ្នកសាងសង់អាស៊ាន និងសហព័ន្ធអន្តរជាតិនៃសមាគមប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកខាងលិចម៉ៅការ៕

មតិយោបល់