ព័ត៌មានជាតិ

រពឹសដៃជាប់ខ្នោះ! នៅសុខៗ​ដើរមកចាប់បៀតបៀនកេរ្តិ៍ខ្មាស់នារីម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ រពឹសដៃ ដើរមកចាប់សូដន់របស់នារីម្នាក់ ហើយព្យាយាមអូសទៅកន្លែងងងឹត តែត្រូវជនរងគ្រោះស្រែក ផ្អើលប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបានម្នាក់ ចំណែកបក្សពួក៦នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយ ក្លឹបស៊ីធី ​ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមា​ជ័យ រាជធានីភ្នំពេញ។​

តាមសម្តីរបស់ជនរងគ្រោះមានឈ្មោះ ម.ច.ន អាយុ២៤ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ មុខរបរ​លក់ប្រហិត មុខ​ក្លឹបស៊ីធី បានឲ្យដឹងថា មុនពេលកើតហេតុ​ ជនរងគ្រោះបានដើរមកផ្ទះមកយកខ្លាញ់ដើម្បីលក់ប្រហិត​ ខណ:មកជិតដល់ក៏មា​នជនសង្ស័យម្មាក់ក្នុង ចំណោម៧នាក់​បានដើរមកហើយធ្វើសកម្មភាព​ចាប់សូដន់នារីរងគ្រោះ ហើយព្យាយាមទាញទៅកន្លែងងងឹង​តែត្រូវនារីរងគ្រោះស្រែក ផ្អើលប្រជាពលរដ្ឋនិងសន្តិសុខក្លឹបបានដេញចាប់បា​នម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ចំណែកបក្ខពួកប៉ុន្មាននាក់ទៀតឃើញសភាពមិនស្រួលបានរត់គេចបាត់ស្រមោល។

ចំណែកជនសង្ស័យដែលត្រូវបានប្រជាពលរដ្ឋចាប់ឈ្មោះ ចុន ចយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ​មិនពិតប្រាកដស្នាក់នៅម្តុំស្ពានដែកចម្ការដូង មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បច្ចុប្បន្ន​ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់