ព័ត៌មានសេដ្ឋកិច្ច

អាកាសយានដ្ឋានកម្ពុជា ទទួលអ្នកដំណើរឆ្លងកាត់លើស ៨លាននាក់ នៅឆ្នាំនេះ

អាកាសយានដ្ឋានធំៗទាំង ៣ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ទទួលអ្នកដំណើរឆ្លងកាត់បានលើសពី ៨លាននាក់ក្នុងឆ្នាំនេះ ជាលើកដំបូងបង្អស់។

នេះជាកំណត់ត្រាថ្មី លើសពីឆ្នាំមុន ដែលទទួលបាន ៧លាននាក់ ហើយពិធីអបអរសាទរដល់អាកាសយានដ្ឋានដ៏មមាញឹករបស់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរ។

នៅឆ្នាំនេះ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ទទួលអ្នកដំណើរជាង ៤លាននាក់ ហើយនៅសល់ពីនោះ គឺទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងព្រះសីហនុ ដែលអ្នកធ្វើដំណើរឆ្លងកាត់នេះជា ភ្ញៀវទេសចរ ជាវិនិយោគិន មកពីជុំវិញពិភពលោក ជាពិសេស ចិន អឺរ៉ុប អាមេរិក ម៉ាឡេស៊ី​ និងវៀតណាម។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានេះ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកអាកាសយានដ្ឋាន និងសាងសង់បន្ថែមផងដែរ៕

មតិយោបល់