ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពី ទម្រង់លិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមជាផ្លូវការ សម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន ចាប់អនុវត្តន៍ ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ តទៅ។
រាល់លិខិតដែលគ្មានត្រា ឬត្រាថតចម្លង គឺមិនត្រឹមត្រូវ គ្រប់លិខិតដែលស្នើគឺសុទ្ធតែមានត្រាច្បាប់ដើម។
សម្រាប់ ខេត្តសៀមរាប អាចទំនាក់ទំនងមក កាន់ក្រុមការងារ ប.ស.ស តាមរយៈលេខ – 012/070 382 302- 012 534 345 , 093 883 999 ។
សូមជ្រាបជាព័ត៌មាន!!!
ស្រ្តីកម្មការិនី ដែលត្រូវសម្រាលកូន ទំាងក្នុងនិងក្រៅប្រព័ន្ធ ឬអ្នកតំណាងស្របច្បាប់ ត្រូវជូនដំណឹងទៅ បេឡាជាតិរបបសន្តិសុខសង្គមអំពី ភាពមានគភ៌ ក្នុងរយៈពេលយ៉ាងយូរ ៣ខែ មុនពេលសម្រាល។
បើសិនជាខកខានមិនបានជូនដំណឹង តាមពេលកំណត់នេះ សាមីខ្លួន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់ក្រោយពេលសម្រាលកូន យ៉ាងយូរបំផុត ១ខែ បើពុំនោះ នឹងបាត់បង់សិទ្ធិ ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមនេះ។
សម្រាប់ស្រ្តីកម្មការិនី ដែលត្រូវសម្រាលកូន ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ នឹងទទួលបានថវិកា ៤០ម៉ឺនរៀល សម្រាប់កូនមួយ, ៨០ម៉ឺនរៀល សម្រាប់កូនភ្លោះ, និង ១លាន២សែនរៀល សម្រាប់កូនបី បូកប្រាក់ឧបត្ថម្ភពី សម្តេចតេជោ និងសម្តេចកិត្តិបន្ថែមទៀត។
បើទោះបីជា កូននោះកើតរស់ ឬស្លាប់ គឺនៅទទួលបានថវិកាដូចគ្នា។
សម្រាប់ បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល នឹងត្រៀមថវិកាប្រមាណ ១០លានដុល្លារ ក្នុង១ឆ្នាំដើម្បីជួយគាំពារស្រ្តីសម្រាលកូន។
គួរបញ្ជាក់ថា សេចក្តីប្រកាសអន្តរក្រសួងនេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨តទៅ៕
មតិយោបល់