ព័ត៌មានជាតិ

ចូលឆ្នាំថ្មីមិនទាន់ផង!.. ទីតាំងគ្លីនិកភ្នែកភ្នំពេញ ត្រូវចោរកាត់សោលួចទាំងព្រឹក…

ភ្នំពេញ: ទីតាំងគ្លីនិកភ្នែកភ្នំពេញ ត្រូវចោរកាត់សោលួចអស់កុំទ្យូទ័រ៣គ្រឿង ទូរទស្សន៍៣គ្រឿង ម៉ាស៊ីនពិនិត្យភ្នែក១គ្រឿង និងសម្ភារ:មួយទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងគ្លីនិកភ្នែកភ្នំពេញផ្ទះលេខ៤៧ ផ្លូវVI -១៣ ក្រុម៩ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា ទីតាំងខាងលើនេះគាត់មិនទាន់បានមកនៅទីនេះនោះទេ គឺគាត់តែងតែចាក់សោចោលរាល់ថ្ងៃហើយនៅព្រឹកនេះ ស្រាប់តែគាត់មកដល់ឃើញគេកាត់សោដាច់បាត់ទៅហើយ។

លោកបន្តថាសម្ភារ:ដែលបាត់បង់មានទូរទស្សន៍៣គ្រឿង កុំទ្យូទ័រ៣គ្រឿងម៉ាស៊ីនពិនិត្យភ្នែក១គ្រឿង រួមទាំងសម្ភារ:មួយចំនួនទៀត។

ក្រោយពីកើតហេតុម្ចាស់ទីតាំងខាងលើបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យកន្លែងកើតហេតុនិងទទួលពាក្យបណ្តឹងផងដែរ៕

មតិយោបល់