ព័ត៌មានជាតិ

ឈប់បានឈប់ទៅ! បោកគេបានវាគ្រាន់ តែដល់តាមទាន់វាចឹង

ភ្នំពេញៈ កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារថ្មី២ ធ្វើការឃាត់ខ្លួន នៅក្នុងករណីរំលោភលើទំនុកចិត្ត ដោយបានខ្ចីម៉ូតូ និងទូរស័ព្ទដៃ ជនរងគ្រោះយកទៅបញ្ចាំ។

ជនសង្ស័យទី១. ឈ្មោះ ឈុន សុភក្រ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ និងទី២ ឈ្មោះ ជា វណ្ណគន្ធារត្ន័ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

រីឯជនរងគ្រោះ ឈ្មោះ ចេវ. បូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវលេខ២១៧ ភូមិទី៣៥ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

សម្ភារបាត់បង់ រួមមានម៉ូតូ១គ្រឿង ម៉ាក ZOOMER X ពណ៌ ខ្មៅ លេខតួ ៥១៤៣៤៣២ លេខម៉ាស៊ីន ០១៤៣៤៣២ ពាក់ស្លាកលេខភ្នំពេញ 1GH7223 និងទូរសព្ទដៃ១គ្រឿង ម៉ាកHUWEI ពណ៌ទឹកប្រាក់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់