ព័ត៌មានសេដ្ឋកិច្ច

ពលរដ្ឋខេត្តបាត់ដំបង ត្រូវធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ចាប់ពីថ្ងៃនេះ

ចាប់ពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨នេះតទៅ ពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តបាត់ដំបង ត្រូវធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ដើម្បីចេញចូលទៅមករវាងទៅកាន់ខេត្តត្រាត ខេត្តចន្ទបុរី និងខេត្តស្រះកែវ ប្រទេសថៃ។ នេះបើតាមការជូនដំណឹងពីរដ្ឋបាលខេត្តបាត់ដំបង។

សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលលំនៅដ្ឋានអចិន្រ្តៃយ៍ក្នុងខេត្តបាត់ដំបង ហើយមានបំណងស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ ត្រូវភ្ជាប់មកជាមួយនូវ៖

 

គួរជម្រាបដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលលំនៅដ្ឋានអចិន្រ្តៃយ៍ក្នុងខេត្តបាត់ដំបង ហើយមានបំណងស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ សូមអញ្ជើញមកដាក់ពាក្យស្នើសុំនៅ សាលាខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ៕

មតិយោបល់