ភ្នំពេញៈ បុរសម្នាក់បើកបរងោកមួយផាំង រេចង្កូតទៅបុកឡើងលើខឿន បុកដើមឈើនិងរបង អគ្គនាយកដ្ឋានអប់រំ បណ្តាលឲ្យរបើកដើមឈើ១ដើមចេញពីគល់ រីឯរថយន្តវិញខ្ទេចផ្នែកខាងមុខនៃរថយន្ត ។



ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៥ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ (មុខរបងអគ្គនាយកដ្ឋានអប់រំ ទល់មុខសាលាបញ្ញាសាស្រ្ត) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ងងុយដេកបើករថយន្តម៉ាកកាមរី អិលអ៉ី ស៊េរីឆ្នាំ២០០៧ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-5155 បើកក្នុងល្បឿនលឿនងោកមួយភាំង រេចង្កូតឆ្លងកាត់ផ្លូវ មកបុកឡើងលើខឿន ទៅបុកដើមឈើនិងរបងអគ្គនាយកដ្ឋានអប់រំ បុកបាក់ដើមឈើមួយដើម របើកចេញពីគល់។ រថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងខាងមុខស្ទើរតែទាំងស្រុង និងផ្ទុះពោងសុវត្ថិភាពមួយតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។





ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕
https://youtu.be/ppRZWkKPwMQ



មតិយោបល់