ប្រាក់កម្រៃប្រចាំខែរបស់មន្រ្តីជាប់កិច្ចសន្យា នឹងត្រូវឡើងពី ៥០ម៉ឺន ដល់ ៦០ម៉ឺនរៀល គិតចាប់ពីខែមករា ឆ្នាំ ២០១៨តទៅ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្តីជាប់កិច្ចសន្យា ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ។
ការដំឡើងប្រាក់ខែនេះ គឺត្រូវអនុវត្តចំពោះ មន្ត្រីជាប់កិច្ចសន្យាដែលមានបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។
សម្រាប់ខ្លឹមសារលម្អិត មានភ្ជាប់ជូនដូចខាងក្រោម៖
មតិយោបល់