ព័ត៌មានសេដ្ឋកិច្ច

កូកាកូឡា នឹងសម្ពោធរោងចក្រថ្មី តម្លៃ ១០០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ក្រុមហ៊ុន កូកាកូឡា កម្ពុជា នឹងសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រថ្មីតម្លៃជាង ១០០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុនកូកាកូឡាកម្ពុជា ដែលមានឈ្មោះជាផ្លូវការថា Cambodia Beverage Company Limited កំពុងត្រៀមនឹងសម្ពោធរោងចក្រថ្មី ដែលសាងសង់លើផ្ទៃដី ១២ហិកតា ដែលធំជាង រោងចក្រកំពុងដំណើរការនាពេលបច្ចុប្បន្នរហូតដល់ទៅ ១០ដង។

វត្តមានរបស់រោងចក្រថ្មី នឹងអាចផ្គត់ផ្គង់ក្នុងស្រុកបានទូលំទូលាយ ព្រមទាំងអាចផលិតនាំចេញ ទៅកាន់បណ្តាប្រទេសជិតខាងបានទៀតផង ខណៈរោងចក្រផលិតថ្មីរបស់ក្រុមហ៊ុនកូកាកូឡា នឹងដំណើរការស្វ័យប្រវត្តិដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយផងដែរ។

គួរជម្រាបផងដែរថា ក្រុមហ៊ុនកូកាកូឡា មិនមែនផលិតតែទឹកក្រូចកូកាកូឡានោះទេ គឺមានទាំងទឹកបរិសុទ្ធ ទឹកដោះគោ ទឹកផ្លែឈើ តែ និងកាហ្វេជាដើម៕

15055610_708438929322287_872214170292199140_n 15027378_708438932655620_307221632041410167_n 14947782_708438875988959_5020005998186254547_n

មតិយោបល់