រុស្ស៊ីៈ ទីក្រុងម៉ូស្គូ បានធ្វើការរិះគន់ទៅលើអាមេរិកយ៉ាងខ្លាំង ចំពោះការកោះហៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
បេសកជនរុស្ស៊ីលោក Vassily Nebenzia បាននិយាយថា ការកោះហៅប្រជុំរបស់ក្រុមប្រឹក្សា ស្ដីពីការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា បានធ្វើឲ្យខូចខាតដល់អង្គភាពអង្គការសហប្រជាជាតិ។
ដោយការលើកទ្បើងរបស់លោក បានធ្វើទ្បើងប៉ុន្មាននាទី បន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Nikki Haley បានសរសើរការតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ថា ជាការតាំងពិព័រណ៍ដ៏អស្ចារ្យ នៃពួកមនុស្សក្លាហាន។
ឆ្លើយតបទៅនឹងការថ្លែងរបស់លោកស្រី Haley ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានវាយបកទៅវិញថា «អាមេរិក កំពុងប្រើអំណាចរបស់ខ្លួន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ រំលោភលើដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ»។
គួររំឭកថា យ៉ាងហោចណាស់មនុស្ស ២១ នាក់ ត្រូវបានសម្លាប់ក្នុងភាពចលាចល នៅអ៊ីរ៉ង់ បន្ទាប់ពីការប្រមូលគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល៕
មតិយោបល់