ក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅកម្ពុជា ដែលមានបណ្ដាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកកម្ពុជា (CFOCN) នឹងមានគម្រោងតភ្ជាប់ខ្សែកាប្លិ៍ទៅ កាន់ភូមិ ឃុំក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក Huang Xinglong ប្រធានក្រុមហ៊ុនបណ្ដាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកកម្ពុជា (CFOCN)បានលើកឡើងថា ក្រុមហ៊ុនបានតបណ្តាញខ្សែកាប្លិ៍នៅទូទាំង ប្រទេសកម្ពុជា បានប្រមាណ ១៨,០០០គីឡូម៉ែត្រ នៅរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះនៅរាជធានី បណ្តាញខ្សែកាប្លិ៍លើសផែនការមានចំនួន ១,០០០គីឡូម៉ែត្រ។
លោកប្រធានក្រុមហ៊ុនបានលើកឡើងទៀតថា ក្នុងអំឡុង ១២ឆ្នាំ នៃការវិនិយោគនៅកម្ពុជា ក្រុមហ៊ុន តែងគោរពកិច្ចសន្យាដែលបានចុះជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ហើយក្រុមហ៊ុន CFOCN គឺដូចជាក្រុមហ៊ុនក្នុងស្រុក និងជាដៃគូយូរអង្វែងជាមួយកម្ពុជា និងបានត្រៀមខ្លួនជានិច្ចក្នុងការបន្តវិនិយោគនៅកម្ពុជា។
គួររម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ តភ្ជាប់អាស៊ី អាហ្រ្វិក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
មតិយោបល់