ព័ត៌មានជាតិ

សមត្ថកិច្ច៧០នាក់ ចុះបង្ក្រាបដំណាំកញ្ឆា៦៩ទីតាំងក្នុងខេត្តតាកែវ!

តាកែវៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាកលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក ដឹកនាំកម្លាំងនគរបាលចំនួន៧០នាក់ បានចុះបង្រ្កាប និងបំផ្លាញចោលនូវដំណាំកញ្ឆាខុសច្បាប់ដែលជនខិលខួចលួចដាំ ស្ថិតនៅចំណុច ជ្រោះឃ្លៃ ដាក្រឡាញ់ ដុបជុំសេក និង ដុបបែកថ្លាំង ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មានចំនួនរួម៦៩ទីតាំង ស្មើ១៦.២៧០ដើម និងអណ្តូងប្រស់ទឹក ចំនួន៨៤អណ្តូង ដែលមានផ្ទៃដីសរុប ៥.០៧៥ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់