ព័ត៌មានជាតិ

លោកតាម្នាក់ មិនចង់ឲ្យកូនចៅមកលំបាកដោយសារគាត់ ខំប្រឹងជិះម៉ូតូរត់ឌុប បែរជាត្រូវរថយន្តបុកទាំងព្រឹក!

ភ្នំពេញៈ លោកតាវយ័ជាង៨០ឆ្នាំម្នាក់ ដោយសារមិនចង់ឲ្យពិបាកដល់កូនចៅ បានឆ្លៀតចេញពីផ្ទះមករត់ម៉ូឌុប ខណៈដែលកំពុងតែជិះស្វែងរកម៉ូយ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបុកគាត់បណ្តាលឲ្យម៉ូតូដួលសង្កត់គាត់ពីលើ រងរបួស។ ចំណែករថយន្តបង្កមិនបានចុះមកជួយលើកគាត់នោះទេ បែរជាព្យាយាមបើករត់គេចមិនមានការទទួលខុសត្រូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញលោកតារងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-6586
ធ្វើដំណើរពីកើតទៅលិច លុះដល់ចំនុចកើតហេតុ ក៏រថយន្តមួយគ្រឿងមិនស្គាលម៉ាកធ្វើដំណើរស្របទិសគ្នាបានបើកកៀរគាត់ពីក្រោយបណ្តាលឲ្យដួលម៉ូតូសង្កត់លើគាត់ ហើយរថយន្តបង្កបានបើករត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុពុំឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅកន្លែងកើតហេតុនោះទេ
ដោយមានការអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបានទំនាក់ទំនងទូរសព្ទទៅក្រុមគ្រួសាររបស់គាត់មកដឹកគាត់យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។

https://youtu.be/mrYiNXA-h-A

មតិយោបល់