កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន ដឹកនាំគណប្រតិភូកម្ពុជា ទៅកាន់កោះតៃវ៉ាន់ដើម្បីស្វែងរកជំនួយបច្ចេកទេស និងទាក់ទាញអ្នកវិនិយោគទុន អោយមកបោះទុនវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃ។
ជាលទ្ធផល ភាគីតៃវ៉ាន់ យល់ព្រមមកបោះទុនវិនិយោគលើដំណាំផ្លែផាសិន នៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
គួររម្លឹកថា គណប្រតិភូកម្ពុជា បានមកពិនិត្យសិក្សាស្វែងយល់ នៅក្នុងកសិដ្ឋានបណ្តុះពូជបន្លែ ផ្លែឈើ ផ្កា និងជីធម្មជាតិនៅលើផ្ទៃដី ១៥ហិកតា សម្រាប់លក់ចែកចាយជូនកសិករនៅជុំវិញកសិដ្ឋាន ដែលមានទីតាំងស្ថិតនៅក្នុងស្រុកណានថូវ ភាគកណ្តាលកោះតៃវ៉ាន់។
ក្នុងនោះ ផ្លែផាសិន (Passion Fruit) អាចទទួលផលបានជាមធ្យម ៦០ ទៅ ៨០តោន បើគិតជាលុយដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ តែកសិករនៅក្នុងតំបន់នេះភាគច្រើនជួលដីគេក្នុងមួយឆ្នាំ ចាប់ពី ១ម៉ឺនទៅ ១ម៉ឺន៥ពាន់ដុល្លារ។
នេះជាការពាំនាំមកវិញនូវ ផលវិជ្ជមានជាច្រើនលើវិស័យកសិកម្ម កសិឧស្សាហកម្ម ជូនដល់ប្រទេសកម្ពុជា គឺអាចបង្កើនផលិតកម្ម និងតម្លៃកសិផលអោយដល់កសិករយើង បានល្អប្រសើរជាងសព្វថ្ងៃ៕




មតិយោបល់