ព័ត៌មានសេដ្ឋកិច្ច

១១តូប នៅផ្សារលើខេត្តព្រះសីហនុ មានលក់បង្គាផ្ទុកសារធាតុគីមី

បង្គា នៅផ្សារលើ ខេត្តព្រះសីហនុ ត្រូវបានកាំកុងត្រូលខេត្ត រកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃនេះ។

ដោយសារមានឡានពិសោធន៍ចល័ត ការត្រួតពិនិត្យ មានភាពងាយស្រួលក្នុងការវិភាគទំនិញ និងម្ហូបអាហារបានយ៉ាងឆាប់រហ័ស ហើយបន្ទាប់ពីការរកឃើញសារធាតុគីមី ក្នុងបង្គា លក់ក្នុង ១១តូប ត្រូវបានដកហូតនិងកម្ទេចចោល។

គួរបញ្ជាក់ថា កាំកុងត្រូល មិនមែនត្រឹមធ្វើនៅកន្លែងលក់ប៉ុណ្ណោះនោះទេ គឺស្វែងរកទាំងប្រភពដើមផលិត ព្រមទាំងត្រួតពិនិត្យទំនិញ និងផលិតផលនាំចូលជាប្រចាំ ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុង ចំពោះផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕

 

មតិយោបល់