ព័ត៌មានសេដ្ឋកិច្ច

អាកាសយានដ្ឋានកម្ពុជា ទាក់ទាញបានជើងហោះហើរត្រង់ថ្មី ១៣ខ្សែពីជុំវិញតំបន់ ក្នុងឆ្នាំ២០១៦

ជើងហោះហើរត្រង់ថ្មីចំនួន ១៣ខ្សែ មកពីជុំវិញតំបន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរត្រង់មកកម្ពុជា ក្នុងឆ្នាំ​ ២០១៦ ដែលបានបង្ហាញពីការរីកលូតលាស់ដ៏ល្អប្រសើរនៃ ទំនាក់ទំនងផ្លូវអាកាសរបស់កម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ជើងហោះហើរត្រង់ទាំងនោះ ភាគច្រើនមកពីប្រទេសចិន ជប៉ុន និងថៃ រួមមាន៖

១. Hainan Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ

២. Lucky Air បើកជើងហោះហើរទៅមក ចិន-សៀមរាប-ព្រះសីហនុ

៣. Thai Air Asia បើកជើងហោះហើរទៅមក ថៃ-សៀមរាប

៤. Air Seoul បើកជើងហោះហើរទៅមក កូរ៉េខាងត្បូង-សៀមរាប

៥. Tianjin Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ-ព្រះសីហនុ

៦. Spring Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ

៧. All Nippon Airways (ANA) បើកជើងហោះហើរទៅមក ជប៉ុន-ភ្នំពេញ

៨. Beijing Capital Airlines បើកជើងហោះហើរទៅមក ចិន-សៀមរាប-ភ្នំពេញ

៩. K-Mile Air បើកជើងហោះហើរទៅមក ថៃ-ភ្នំពេញ

១០. Cambodia Angkor Air បើកជើងហោះហើរទៅមក វៀតណាម-សៀមរាប-ព្រះសីហនុ

១១. Turkish Cargo បើកជើងហោះហើរទៅមក ទួរគី-ភ្នំពេញ

១២. Hong Kong Airlines បើកជើងហោះហើរទៅមក ហុងកុង-ភ្នំពេញ

១៣. Thai Smile Airways បើកជើងហោះហើរទៅមក ថៃ-សៀមរាប

គួរជម្រាបដែរថា នៅមានប្រទេសជាច្រើនទៀត ដែលចាប់អារម្មណ៍ចង់បើកឲ្យមានជើងហោះហើរត្រង់ មកកម្ពុជា ដូចជា ឥណ្ឌា ហ្វីលីពីន អាហ្សែបាយហ្សង់ជាដើម៕

មតិយោបល់