ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបាន ១៩៣៨លានដុល្លារ

សម្រាប់ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១៩៣៨លានដុល្លារអាមេរិក ដែលស្មើនឹង ១១៣ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

បើសិនប្រៀបធៀបនឹងឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះ កើនឡើងប្រមាណ ២៧ភាគរយ គឺប្រមាណ ៤១៩លានដុល្លារអាមេរិក។

សម្រាប់ខែធ្នូ ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ១១១លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០១៧ ធៀបនឹងឆ្នាំ ២០១៦ ​គឺមាន ការកើនឡើងនៃចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៣១ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ១០ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ៣១ភាគរយ និងអាករពិសេស ១៧ភាគរយ៕

មតិយោបល់