កាលពីម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តាមរយ:សំណើក្រសួងបរិស្ថាន បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
ឧទ្យានជាតិសមុទ្រកោះរ៉ុង រួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុបជាង ៥ម៉ឺនហិកតា។
ឧទ្យាននេះ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃដីទំហំ ៥៣១១ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧១៣៧ហិកតា។
សម្រាប់ព័ត៌មានលម្អិតមានភ្ជាប់ជូននៅខាងក្រោម៖
មតិយោបល់