ព័ត៌មានសេដ្ឋកិច្ច

វៀតណាម ផ្តល់ភាពអនុគ្រោះពន្ធ ០% ដល់កម្ពុជា លើមុខទំនិញអង្ករ ៣០០ពាន់តោន រៀងរាល់ឆ្នាំ

ភាគីវៀតណាម បានយល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ៣៩បន្ទាត់ពន្ធ ដល់ភាគីកម្ពុជា ដោយរួមបញ្ចូលមុខទំនិញអង្ករចំនួន ៣០០ពាន់តោន រៀងរាល់ឆ្នាំ និងសន្លឹកថ្នាក់ជក់ស្ងួតចំនួន ៣ពាន់តោន សម្រាប់ឆ្នាំ ២០១៦-២០១៧។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយប្រមាណជា ២០នាទីមុននេះ។

រីឯភាគីកម្ពុជា ក៏យល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ២៩បន្ទាត់ពន្ធ ដល់ភាគីវៀតណាមផងដែរ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (កម្ពុជា) និងលោក ត្រាន ទួនអាញ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (វៀតណាម)។

គួរជម្រាបផងដែរថា ប្រទេសកម្ពុជា ឡាវ វៀតណាម ក៏បានឯកភាពគ្នាក្នុងការបង្កើតគេហទំព័រពាណិជ្ជកម្មរួមគ្នាមួយ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែករំលែករាល់ព័ត៌មានស្តីពីទីផ្សារ និងគោលនយោបាយផ្សេងៗ សំដៅគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសទាំងបី៕

14853141_1326036804075861_1103513800251334367_o

មតិយោបល់