នៅលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ម៉ុង ឫទ្ធី បានឲ្យដឹងថា លោកបានចំណាយពេលជិត ២០ឆ្នាំ នឹងទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដើម្បីកែប្រែឆ្នេរសមុទ្ទកែវផុស ពីល្បាប់ភក់ មកជាខ្សាច់សស្អាត។
លោកបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍លើវិស័យទេសចរណ៍ លោកត្រូវចំណាយពេលវេលាជិត ២០ឆ្នាំ និងទឹកប្រាក់មិនតិចជាង ១០លានដុល្លារនោះទេ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរសមុទ្ទកែវផុស ឲ្យមានឆ្នេរខ្សាច់សស្អាត អាចចុះងូតទឹកលេងកំសាន្តបាន ដែលកាលពីមុន ឆ្នេរសមុទ្ទកែវផុស សុទ្ធតែល្បាប់ភក់ មិនអាចចុះងូតទឹកលេងកំសាន្តបានដូចក្រុងព្រះសីហនុទេ។
យ៉ាងណាមិញ គម្រោងនេះ ទើបតែសាងសង់កែច្នៃបានប្រមាណជា ៧០ភាគរយ សម្រាប់សាកល្បង។
ជាចុងក្រោយ ឯកឧត្តម ក៏សូមជម្រាបដល់ប្រជាជន ដែលមានបំណងចង់មកលេងកំសាន្តនៅឆ្នេរសមុទ្ទកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចមកលេងបានដោយគ្មានការហាមឃាត់ និងឥតគិតថ្លៃ៕


មតិយោបល់