ព័ត៌មានសេដ្ឋកិច្ច

មន្រ្តីរាជការ ទទួលបានប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល នាឱកាសបុណ្យចូលឆ្នាំខ្មែរ

រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណជា ៣០ពាន់លានរៀល ឬជាង ៧លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត ម្នាក់ទទួលបាន ៥ ម៉ឺនរៀល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ជាការផ្តល់ជូនជាក់ស្តែង មិនមែនជាការសន្យានោះទេ ហើយនេះគឺដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការ។

គួរជម្រាបដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី នឹងត្រូវសហការ និងចាត់ចែងរៀបចំបើកប្រាក់នេះ ឲ្យដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨៕

មតិយោបល់