ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ សង្ស័យមានវិបត្តិអ្វីក៏មិនដឹងទឹកមុខស្រងូតស្រងាត់ ដើរដៃកាន់ដបទឹកសុទ្ធច្រកសាំង ទៅអង្គុយក្រោមដើមឈើមួយកន្លែង ស្រាប់ផឹកសាំងនៅក្នុងដបទឹកសុទ្ធនោះ បណ្ដាលឲ្យដួលបែកពពុះមាត់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅមុខសាកលវិទ្យាល័យ ISPP នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មណ្ឌលសុខភាពចាក់អង្រែ រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីតែម្តង៕
មតិយោបល់