ព័ត៌មានអន្តរជាតិ

លោក ពូទីន ទំនងជានៅពីក្រោយការបំពុលអតីតចារកិច្ចរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស

អង់គ្លេសៈ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បាននិយាយថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទំនងជាអ្នកដែលបានបញ្ជាឲ្យមានការវាយប្រហារ សម្លាប់អតីតចារកិច្ចខ្លួន នៅលើទឹកដីអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងការឆ្លើយតបទៅវិញ រុស្ស៊ីបានហៅការចោទប្រកាន់នេះថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងជាឥរិយាបថរំលោភបំពានលើច្បាប់ការទូត ខណៈដែលលោក Johnson បាននិយាយថា ការវាយប្រហារដោយបំពុលទៅលើអតីតភ្នាក់ងាររុស្ស៊ីលោក Sergei Skripal និងកូនស្រីរបស់លោក គឺត្រូវបានបញ្ជាដោយលោក ពូទីន។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ីពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ បណ្តាប្រទេសនៅទូទាំងពិភពលោកផងដែរ៕

មតិយោបល់