ព័ត៌មានជាតិ

រថយន្តនិងកង់បី បុកបន្តកន្ទុយគ្នាបីតង់ ខ្ទេចទាំង៣គ្រឿង របួសធ្ងន់ម្នាក់!

ភ្នំពេញ: បុរសម្នាក់បើកររថយន្តកូរ៉េ បោះពួយយ៉ាងលឿនមិនប្រយត្ន័ ជ្រុលទៅបុកកង់បី ទៅបុករថយន្តហ្វតរ៉េនជ័រ បណ្ដាលឲ្យម្ចាស់កង់របួសធ្ងន់ ។ចំណែករថយន្តទាំង២គ្រឿងរងខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ចំណុចរង្វង់មូលកាំកូស៊ីធូ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េ ក្បាលពណ៌ស បើកពីលិចទៅកើតក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ដោយហ្វ្រាំងជាន់មិនស៊ី ក៏ជ្រុលទៅបុកកង់បីចំពីក្រោយពេញទំហឹង បណ្ដោយឲ្យកង់បីរុញទៅបុករថយន្តហ្វាតរ៉េនជ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1556 បើកលក្ខណ:គ្រួសារបណ្ដាលគាបជាប់ម្ចាស់កង់បីរងរបួសធ្ងន់ ភ្លាមៗក៏ត្រូវបានរថយន្តសាមុយដឹកចេញពីកន្លែងកើតហេតុយកទៅសង្គ្រោះតែម្តង។

ដោយឡែក មធ្យោបាយធ្វើដំណើរទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់