ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន Advance Team បោះទុន ៤លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើង នៅកម្ពុជា

យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញនេះថា ក្រុមហ៊ុន Advance Team ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ៤.៤លានដុល្លារអាមេរិក វិនិយោគលើ រោងចក្រផលិតស្បែកជើង នៅខេត្តកណ្តាល​។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ADVANCE TEAM (CAMBODIA) CO.,LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧៥កន្លែង៕

មតិយោបល់