យោងតាមរបាយការណ៍ពី AAP បានឱ្យដឹងថាក្លិបយក្សរបស់អេស្ប៉ាញ Real Madrid នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅទីក្រុង មែលប៊ន (Melbourne) ប្រទេសអូស្រ្តាលី នៅខែមិថុនា។
នៅសប្តាហ៍នេះ តារាបាល់ទាត់ល្បីល្បាញ Ronaldo របស់ក្លិប Real Madrid បានស្ថិតនៅក្នុងទីក្រុង មែលប៊ន កាលពីថ្ងៃពុធ ម្សិលមិញ ដើម្បីនិយាយអំពី “បទពិសោធន៍បាល់ទាត់ពិភព លោករបស់ Real Madrid” ។ នៅក្នុងពិព័រណ៍ក្រុង មែលប៊ន នេះ នឹងចាប់ផ្តើមដំណើរកម្សាន្តបង្ហាញពានរង្វាន់ចំនួន ៥ ផ្សេងគ្នារបស់ក្លិប Real Madrid។
យោងទៅតាមផែនការរបស់ Los Blancos ក្នុងសារមន្ទី មែលប៊ន ត្រូវបានជ្រើសរើសដើម្បីប្រមូលផ្តុំនូវបទពិសោធន៍អន្តរកម្ម និងពានរង្វាន់បាល់ទាត់ធំៗ រួមទាំងពានរង្វាន់អឺរ៉ុបចំនួន ១២ (European Championships), ពានរង្វាន់ La Liga ចំនួន ៣៣, ពាន Ballon d’Or, ស្បែកជើងមាស (Golden Boot) និងពានក្លិបបាល់ទាត់របស់ FIFA (FIFA Club)។ ខណៈដែឡដំណើរទស្សនកិច្ចនេះ ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាល៕



មតិយោបល់