ព័ត៌មានសេដ្ឋកិច្ច

៧ខែ ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរកម្ពុជា ចេញទៅក្រៅប្រទេសជាង ៩៩ម៉ឺននាក់

រយៈពេល ៧ខែដើមឆ្នាំ ២០១៧កន្លងទៅនេះ មានភ្ញៀវទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ៩៩ម៉ឺននាក់ កើនឡើងប្រមាណ២២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៦។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ភាគច្រើននៃភ្ញៀវទេសចរកម្ពុជា ចេញទៅកម្សាន្តនៅប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុន ដែលកំណើននេះ បង្ហាញពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។

កាលពីឆ្នាំមុន កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៥លាននាក់ កើនឡើងប្រមាណ ៥ភាគរយ។

សម្រាប់ឆ្នាំ​ ២០១៧នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរ ៥.៤លាននាក់ និង ៧លាននាក់នៅឆ្នាំ ២០២០ ដែលរំពឹងរកចំណូលបាន ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ ១លានកន្លែង៕

មតិយោបល់