អាមេរិកៈ លោកស្រី Barbara Bush ដែលត្រូវជាភរិយាអតីតប្រធានាធិបតីអាមេរិក លោក George HW Bush និងជាម្ដាយរបស់អតីតប្រធានាធិបតីអាមេរិក លោក George W Bush បានទទួលមរណភាពហើយ ក្នុងវ័យអាយុ ៩២ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
តាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យស្វាមីរបស់លោកស្រី Barbara Bush បានឲ្យដឹងថា សុខភាពលោកស្រី នៅរយៈពេលចុងក្រោយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ខណៈដែលលោស្រី បានបដិសេធមិនព្រមទទួលយក ការព្យាបាលបន្តទៀត ដោយបំណងលោកស្រី ចង់ប្រើវេលាចុងក្រោយរបស់ខ្លួន នៅជាមួយគ្រួសារ។
សូមជំរាបថា លោកស្រី Bush ជាស្ត្រីតែម្នាក់គត់ ដែលបានឃើញប្តី និងកូនប្រុសខ្លួន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក៕
មតិយោបល់