ព័ត៌មានកីឡា

ស្ងាត់ៗ PSG ចង់បានខ្សែប្រយុទ្ធមួយរូបនេះសោះ

ថ្វីបើតំបន់ប្រយុទ្ធ របស់ក្រុម Paris Saint Germain ហាក់មានភាពរឹងមាំ និងមុតស្រួចស្រេចទៅហើយក៍ដោយ ក៍ប៉ុន្តែក្រុមជើងឯកបារាំងមួយនេះ នៅតែសម្លឹងមើលខ្សែប្រយុទ្ធថ្មីបន្ថែមដដែល។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Le10 Sports ពីប្រទេសបារាំង​បានឲ្យដឹងថា ក្រុម Paris Saint Germain កំពុងតែចង់បានខ្សែប្រយុទ្ធ Karim Benzema ពីក្រុម Real Madrid នៅរដូវកលក្រោយនេះ។ ថ្វីបើ រដូវកាលនេះ លេងធ្លាក់ទម្រង់ជាងមុនច្រើនក៍ដោយ ប៉ុន្តែ ក្រុម Paris Saint Germain ហាក់មានការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធឆ្នើមរូប​នេះយ៉ាងខ្លាំង។ Paris Saint Germain ពិតជាត្រូវការកម្លាំងប្រយុទ្ធបន្ថែមទៀត បើទោះបីជា Edinson Cavani មុតស្រួចស្រាប់ទៅហើយក្តី ខណ: Mbappe និង Neymar មិនមែនជាខ្សែប្រយុទ្ធកណ្តាលឡើយ ដល់ទាមទាររកកីឡាករនៅតំ​បន់ប្រយុទ្ធកណ្តាលនេះ បន្ថែមទៀត។

បើ Paris Saint Germain ពិតជាអាចនាំ Karim Benzema ទៅកាន់ League 1 បានវិញនោះ នោះក្រុមសេដ្ឋីបារាំងមួយ​នេះ អាចនាំយកត្រឡប់ទៅវិញ បន្ទាប់ Real Madrid ប្រជែងឈ្នះក្នុងការនាំមកពីក្រុម Lyon អស់រយ:ពេលជាច្រើនឆ្នាំកន្លងមក។

 

មតិយោបល់