ព័ត៌មានសេដ្ឋកិច្ច

ធនាគារស្រូវ (កម្ពុជា) ប្រកាសទិញស្រូវសែនក្រអូបសើម ៨៤០៛/គីឡូ ពីកសិករផ្ទាល់ នៅនឹងស្រែ

ភ្នំពេញ៖ ធនាគារស្រូវ (កម្ពុជា) បានប្រកាសទិញស្រូវសែនក្រអូបសើមក្នុងតម្លៃចាប់ពី ៨៤០ រៀល ក្នុងមួយគីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ចេញផ្សាយនៅថ្ងៃនេះ។

ធនាគារស្រូវ ក៏បានប្រកាសទិញស្រូវសែនក្រអូបសើម ក្នុងតម្លៃចាប់ពី ៩០០រៀល ក្នុងមួយគីឡូក្រាម ពីកសិករនៅទីតាំងក្រុមហ៊ុន ធនាគារស្រូវ នៅផ្លូវជាតិលេខ ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយសម្រាប់កសិករដែលមិនទាន់ចង់លក់ស្រូវ អាចដឹកស្រូវមកសម្ងួត និងទុកផ្ញើនៅធនាគារស្រូវបាន។

សម្រាប់គោលការណ៍ខាងលើនេះ ធនាគារស្រូវ នឹងអនុវត្តសម្រាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញានេះតទៅ បើមានករណីផ្លាស់ប្តូរ ឬកែប្រែណាមួយ ធនាគារស្រូវ នឹងជម្រាបជូនដំណឹងជាថ្មីនៅពេលបន្ទាប់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តម្លៃស្រូវអង្ករបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលកំពុងប៉ះពាល់ប្រជាកសិករយ៉ាងធ្ងន់ធ្ងរ ខណ:ក្រសួងកសិកម្ម កំពុងចេញវិធានការ ដើម្បីតាមដាន និងដោះស្រាយបញ្ហាប្រឈមទាំងនេះ៕
rich-1

rich-2

មតិយោបល់