ព័ត៌មានជាតិ

ចម្លែក! ចេក១ដើម មានត្រយូង៤

ស្វាយរៀងៈ ចេកជ្វាជាច្រើនដើម ត្រូវបានគ្រួសារមួយដាក់ដាំនៅក្នុងទីធ្លាដីភូមិរបស់គាត់ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែកនោះ គឺដើមចេក១ដើម ក្នុងចំណោមចេកជាច្រើន ស្រាប់តែចេញត្រយូងមកមានផ្លែបួនស្និត និងមានត្រយូង៤ ថែមទៀតផង វាជារឿងចម្លែកណាស់ ដែលប្រជាពលរដ្ឋនាំគ្នានិយាយតៗគ្នាថា ពួកគាត់មិនដែលឃើញពីមុនមកទេ ចេកស្អី ១ដើមសោះ មានត្រយូងដល់ទៅ៤ ប្រាកដជាមានអភូតហេតុអ្វីមួយហើយមើលទៅ។

ទោះជាយ៉ាណារហូតមកដល់ថ្ងៃទី១៥ កញ្ញានេះ ដើមចេក១ដើមនោះ ម្ចាស់មិនទាន់ធ្វើពិធីអ្វីតាមជំនឿរនោះទេ ប៉ុន្តែអ្នកភូមិបាននាំគ្នានិយាយថា វាជារឿងចំឡែកសម្រាប់ភូមិឃុំរបស់ពួកគាត់ ដោយពីមុនមិនដែលកើតហេតុការណ៍នេះកើតឡើងនោះទេ៕

photo_2016-09-15_12-07-03photo_2016-09-15_12-06-54photo_2016-09-15_12-06-57photo_2016-09-15_12-07-00photo_2016-09-15_12-07-02

មតិយោបល់