ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនធានារ៉ាប់រ៉ងថៃ BLA បោះទុន ៧លានដុល្លារ ហក់ចូលទីផ្សារកម្ពុជា នៅឆ្នាំក្រោយ

ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតថៃ Bangkok Life Assurance (BLA) បានបោះទុន ៧លានដុល្លារអាមេរិក គ្រោងនឹងដំណើរការនៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិក និងភ្នាក់ងារលក់ជាច្រើននៅកម្ពុជា ហើយនឹងបន្តចូលទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលត្រូវបានចាត់ទុកថា ជាគោលដៅល្អក្នុងចំណោមទីផ្សារសកល។

ក្រុមហ៊ុនបានមើលឃើញពី ភាពរីកចម្រើននៃប្រជាជនដែលមានកម្រិតជីវភាពមធ្យម ដែលអាចនឹងទិញផលិតផលធានារ៉ាប់រ៉ងអាយុជីវិត ហើយក្រុមហ៊ុនក៏គ្រោងនឹងលក់ផលិតផលដែលរួមបញ្ចូល ការធានារ៉ាប់រ៉ងពេញមួយជីវិត នឹងគោលការណ៍សន្សំ ព្រមទាំងអាចបន្ថែមគោលការណ៍ថ្មីទៀតបើទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ក្រុមហ៊ុន BLA កាន់កាប់ភាគហ៊ុន ៥២ភាគរយរបស់ក្រុមហ៊ុន BLA (Cambodia) ដែលមានដើមទុន ៧លានដុល្លារអាមេរិក៕

about_history

មតិយោបល់